September 25, 2009

ការសិក្សាដើម្បីវិជ្ចាជីវៈ និង ដុះខាត់ចិត្ត

រៀបចំដោយ: នូ​ ចំណាន - Administrator @ 5:33 am

មនុស្សក្នុងសង្គមបច្ចុប្បន្ន​ គ្រប់គ្នាម្នាក់ៗសុទ្ធតែខ្វល់ខ្វាយស្វែងរកភោគទ្រព្យជាសំខាន់ ព្រោះហេតុនេះព្រឹត្តិកម្ម

ផ្សេងៗ របស់មនុស្សទើបច្រើនតែប្រព្រឹត្តទៅស្របតាមគោលដៅដូចពោលមក។ ការសិក្សារៀនសូត្រក៏មិនខុសគ្នា

មនុស្សព្យាយាមសិក្សាវិជ្ជាសាខាផ្សេងៗ ដើម្បីនឹងនាំយកចំណេះដឹងនិងសមត្ថភាពទាំងនោះទៅប្រកបអាជីព។​

ចំណេះដឹងដែលស្របតាមសេចក្តីត្រូវការរបស់សង្គមគឺ អាចធ្វើប្រាក់(រកចំណូល)បានច្រើនក៏នឹងមានមនុស្សត្រូវ

ការរៀនច្រើន មានការប្រណាំងប្រជែងគ្នាខ្ពស់ រហូតដល់ប្រើខ្សែយោងខ្សែពួរដើម្បីចូលទៅរៀនឲ្យបាន។

ជាការពិតណាស់ ការស្វែងរកចំណេះដឹងផ្នែកវិជ្ជាជីវៈហ្នឹង ជារឿងសំខាន់បំផុតក្នុងការទ្រទ្រង់នៅជីវិតការរស់នៅ

ទាំងនេះ ព្រោះការដែលមនុស្សអាចញ៉ាំងជីវិតប្រព្រឹត្តទៅក្នុងសង្គមបាននោះ ចាំបាច់បំផុតដែលត្រូវមានបច្ច័យ ៤

ជាមូលដ្ឋានគាំទ្រ។ តែបើយើងមើលទៅមុំមួយផ្សេងទៀតរបស់ជីវិត ការដែលមនុស្សនឹងរស់នៅរួមគ្នាបានយ៉ាង

ស្ងប់សុខក្នុងសង្គមនោះ ចាំបាច់បំផុតត្រូវបណ្តុះបណ្តាលបង្ហាត់មនុស្សក្នុងសង្គមឲ្យជាអ្នកមានការប្រព្រឹត្តល្អ មាន

គុណធម៌ និងមានមេត្តធម៌។ មនុស្សក្នុងអតីតកាលនោះ ព្រោះរស់នៅក្នុងលក្ខខណ្ឌសង្គមមួយបែបផ្សេងទៀត ការ

សិក្សារកចំណេះដឹងទើបសង្កត់ធ្ងន់ទៅលើការដុះខាត់ចិត្តខ្ហួនឯង និងសំដៅការសាងប្រយោជន៍ដល់សង្គុម ខណៈ

មនុស្សក្នុងយុគបច្ចុប្បន្នត្រឡប់មានព្រឹត្តិកម្មផ្ទុយគ្នាគឺ សំដៅផលប្រយោជន៍ផ្ទាល់ខ្លួនជារឿងសំខាន់តែម្យ៉ាង។សម្រាប់

ឥរិយាបទរបស់ប្រាជ្ញក្នុងយុគបូរាណកាល ក្នុងការសិក្សារកចំណេះដឹងនោះលោកមានមធ្យោបានច្បាស់លាស់ ដូច

ហុងអ៊ិងមិង ពោលទុកថា៖

"មានតែចិត្តគំនិតដែលបរិសុទ្ធ ទើបអាចរៀនយល់ដឹងប្រាជ្ញាការគិតរបស់ប្រាជ្ញក្នុងអតីត បើមិនដូច្នោះកាល

បើឃើញព្រត្តិកម្មដែលល្អរបស់ប្រាជ្ញក្នុងអតីត ហើយនាំមកបតិបត្តិដើម្បីគោលបំណងរបស់ខ្លួនឯង ឬបានត្រងត្រាប់

ស្តាប់ទ្រឹស្តីល្អៗរបស់ប្រាជ្ញបូរាណ ហើយនាំមកបិទបាំងកំហុសរបស់ខ្លួន ក៏ដូចការឲ្យអាវុធដល់សត្រូវ ឧបត្ថម្ភស្បៀង

អាហារដល់ចោរ"។ ចំណេះដឹងទាំងពួងហ្នឹង បើនាំទៅប្រើក្នុងផ្លូវត្រូវក៏ជាប្រយោជន៍ដល់សង្គម បើប្រើខុសគឺ

ការនាំចំណេះដឹងទៅស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនឯង ព្រមគ្នានោះក៏បំផ្លាញអ្នកដទៃ និងសង្គម ទីបំផុតផលក៏ត្រ

ឡប់មកបំផ្លាញខ្លួនឯង ដោយហេតុនេះការសិក្សាចំណេះដឹងត្រូវចាប់ផ្តើមដោយចិត្តបរិសុទ្ធ តែបើចាប់ផ្តើមដោយចិត្ត

មិនបរិសុទ្ធ​ ក៏នឹងផ្សាំខ្លួនសន្សឹមៗ ឲ្យក្លាយជាមនុស្សឃោរឃៅ​ រឿងទាំងនេះជាឧទាហរណ៍យ៉ាងល្អសម្រាប់ឪពុក

ម្តាយគ្រូអាចារ្យក្នុងកាអប់រំឲ្យការសិក្សាដល់ក្មេងគឺ ត្រូវតម្កល់នៅលើចិត្តដែលបរិសុទ្ធជាមូលដ្ឋាន។

ចំពោះឥរិយាបទនៃការសិក្សាស្វែងចំណេះដឹងដែលត្រឹមត្រូវនោះ ហុងអ៊ិងមិង បានផ្តល់គតិគួរចាប់អារម្មណ៍ដូច្នេះគឺ៖

"ការសិក្សាស្វែងចំណេះដឹងនោះត្រូវមានសមាធិ គប្បីតាំងចិត្តស្វែងចំណេះដឹងយ៉ាងណា ការហ្វឹកហាត់បតិបត្តិខ្លួនឲ្យ

មានគុណធម៌ តែនៅសំដៅស្វែងរកលាភយសកេរ្តិ៍ឈ្មោះជាទីតាំង ការបន្លុះដល់ចំណុចខ្ពស់បំផុតយ៉ាងពិតប្រាកដក៏

នឹងមិនកើតមានយ៉ាងនោះដែរ ទំនងដូចគ្នាបើអានសៀវភៅគ្រាន់តែដើម្បីភាពពិរោះនៃបទកវី ក៏មិនបានគតិដែលជ្រាល

ជ្រៅយ៉ាងពិតបា្រកដ"

ការសិក្សាស្វែងចំណេះដឹងនោះ ជារឿងមិនស្រណុកសប្បាយក្រៀមក្រោះ ដូចនេះអ្នកស្វែងចំណេះដឹងត្រូវមានការតាំង

ចិត្តមុះមុត មិនខ្លាចក្រែងចំពោះសេចក្តីអផ្សុកកណ្តោចកណ្តែង ទើបអាចទទួលជោគជ័យ សម្រាប់ការហ្វឹកហាត់បតិបត្តិ

ខ្លួនហ្នឹង បើសំដៅឆ្ពោះតែលាភយសកេរ្តិ៍ឈ្មោះ ក្រៅពីជាការបោកបញ្ឆោតខ្លួនឯងហើយនោះ​នៅជាការបោកបញ្ឆោត

អ្នកដទៃផងទៀត។

សម្រាប់លក្ខខណ្ឌនៃការសិក្សារៀនសូត្រនោះ ឪកាសដែលល្អនិងគួរសមបំផុតគឺវ័យក្មេង ទាំងនេះព្រោះជាវ័យដែលមាន

ចិត្តគំនិតមានៈព្យាយាមល្អ មិនមានភារៈអ្វីមករំខាន តែកាលអាយុច្រើនឡើង​ ភារកិច្ចមុខងារនាទីផ្សេងៗក៏ច្រើនឡើង

ទើបត្រូវឥទ្ធិពលផ្សេងៗជុំវិញខ្លួនមកប៉ះពាល់រំខានគ្រប់ពេលវេលា​ ធ្វើឲ្យចិត្តគំនិតឃ្លេងឃ្លោងខ្វះសមាធិ ឪកាសនៃការ

សិក្សាក៏ថយចុះ ទោះបីមានវេលាខ្លះតែចិត្តមិនមូល ដូច្នេះការសិក្សាត្រូវចាប់ផ្តើមតាំងពីក្មេង ហើយមិនគួរបណ្តោយឲ្យ

ឪកាសដ៏ល្អនេះកន្លងហួសទៅដោយឥតប្រយោជន័នោះទេ។

មនុស្សខ្លះ​ ពីព្រោះលក្ខខណ្ឌអ្វីមួយមិនអំណោយ ធ្វើឲ្យខូចឪកាសការសិក្សាកាលវ័យក្មេង ការខូចឪកាសដូចនេះក៏មិន

មែនជារឿងគួរឲ្យខូចចិត្តអស់សង្ឃឹមក្នុងជីវិតនោះទេ សុំឲ្យតែយើងមានចិត្តមុះមុតមានៈក្នុងការសិក្សាស្វែងចំណេះប៉ុណ្ណោះ

ឪកាសសម្រាប់ការសិក្សា ក៏នៅបើកទូលំទូលាយនិងជារបស់យើងគ្រប់ពេលវេលា ដូចសុភាសិតដែលថា៖

"រស់នៅរហូតដល់ចាស់ រៀនរហូតដល់ចាស់ជរា"។

ក្រៅពីនេះ ព្រោះរឿងរ៉ាវផ្សេងៗជុំវិញខ្លួនយើងមានពោរពាស និងផ្លាស់ប្តូរគ្រប់ពេលវេលា ដូច្នេះយើងត្រូវសិក្សារកចំណេះ

ដឹងតាមដានពត៌មានក្នុងនិងក្រៅប្រទេសជាប់ជានិច្ច យើងទើបអាចយល់រឿងរ៉ាវផ្សេងៗក្នុងលោក​​ និងមានទស្សនៈទូលំទូ

លាយ​ ដូចសុភាសិតដែលថា៖

"ការសិក្សាស្វែងរកចំណេះដឹង ដូចការអុំទូកបញ្ច្រាសទឹក បើមិនទៅខាងមុខក៏គឺថយក្រោយ"។

Comments »

No comments yet.

RSS feed for comments on this post.

Leave a comment



Anti-spam measure: please retype the above text into the box provided.

BACK HOME
SECRET