August 25, 2009

ជីវិតមានគុណតម្លៃជាជាងទៅខ្វល់ជាមួយរឿងគ្មានខ្លឹមសារ

រៀបចំដោយ: នូ​ ចំណាន - Administrator @ 8:24 am

"គ្មាននរណាអាចធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនអន់ថយថោកទាបបានទេ​បើយើងមិនគិតយល់ព្រមទទួល"។ ជាញឹក

ញយដែលយើងមានអារម្មណ៍ញាប់ញ័រនឹងពាក្យសម្តី​រឺត្រូវគំនិតអ្នកដ៏ទៃគ្របសង្កត់​ច្រើនគ្រាដែលយើងគិតខ្វល់នឹង

ពាក្យសម្តីអ្នកដ៏ទៃរហូតដល់កើតទុក្ខដេកមិនលក់បក់មិនល្ហើយ​ដោយសារការទៅចាប់អារម្មណ៍នឹងសម្តីពីរបីមាត់

ដែលវាមកខ្ទប់ត្រចៀកហើយចាក់ធ្លុះដល់ដួងចិត្ត។​មានមនុស្សជាច្រើននាក់ដែលខ្វល់នឹងសម្តី​ខ្វល់នឹងគំនិតអ្នកដ៏ទៃ

រហូតដល់ខ្លួនឯងធ្លាក់នៅក្នុងសភាព"ដុនដាប"។​តាមពិតពាក្យសម្តីដែលចេញពីមាត់​វាគ្មានអំណាចអ្វីលើខ្លួនយើងទេ!​

មិនថាជានរណាក៏ដោយចុះ​បើ យើងមិនខ្វល់នឹងវាម្យ៉ាង​ព្រោះពាក្យសម្តីទាំងនោះយ៉ាងពូកែណាស់​ក៏គ្រាន់តែជាសម្តី

មិនប៉ុន្មានមាត់ដែលគេយកមកចងក្រងជាប្រយោគប៉ុណ្ណឹង​តែអាប្រយោគដែលថានេះវានឹងមានអត្ថន័យដូចម្តេចនោះ

​ក៏ព្រោះយើងទៅឲ្យអត្ថន័យវាហ្នឹងឯង​បើឲ្យន័យទៅក្នុងចំណុចទុទិដ្ឋិនិយមរឺខាងផ្លូវលប់វាក៏ធ្វើឲ្យចិត្តយើងរួញរាអស់

កម្លាំង​ តែបើឲ្យន័យជាសុទិដ្ឋិនិយមរឺគិតខាងបូក​វាក៏ជួយឲ្យយើងមានឋាមពល​មានកម្លាំងចិត្ត។

តួយ៉ាងងាយៗរបស់ពាក្យដែលដូចគ្នាតែចាត់រៀងចងក្រងមិនដូចគ្នា​វាមានអត្ថន័យផ្សេងគ្នាដាច់ស្រលះតែម្តងដូចជា

ពាក្យថា "ខ្ញុំធ្វើបាន"​ ហើយនឹងពាក្យថា ​"ធ្វើខ្ញុំបាន"​ អត្ថន័យផ្សេងគ្នាបាតដៃជាខ្នងដៃតែម្តង​ប្រើពាក្យបីមាត់ដូចគ្នា

គ្រាន់តែប្តូរតំណែងគ្នាប៉ុណ្ណោះ​កាលបើដូច្នេះតើយើងនឹងជ្រើសរើសយកអ្វី​បើមិនជ្រើសយកអត្ថន័យទៅក្នុងផ្លូវចម្រើន

រឺដែលជួយជំរុញយើងឲ្យមានកម្លាំងក្នុងការទ្រទ្រង់ជីវិតរស់នៅ​ទាំងការងារ​ក្តីស្នេហាហើយនឹងខ្លួនយើងឯងផងទេនោះ។

ប្រយោគសំខាន់របស់អេលេនណរ៍លូសវេសត៍​អ្នកការទូតជាតិអាមេរិកាំងពោលថា​"គ្មាននរណាធ្វើឲ្យយើងមានអារម្មណ៍

អាប់អន់ថោកថយបានទេ​បើយើងមិនយល់ឃើញថាវាដូច្នោះរឺបើយើងមិនព្រមទទួលស្គាល់វាទេនោះ "No one make

you feel inferior without your consent."

កាលបើយើងមិនព្រមទទួលយកអារម្មណ៍ដែលគិតថាខ្លួនអន់​គ្មានគុណតម្លៃឲ្យចូលមកគ្របសង្កត់​វាក៏មិនអាចចូលមក

គ្របសង្កត់យើងបាន​ព្រោះយើងមានការជឿជាក់លើខ្លួនឯង​គោរពខ្លួនឯង​នឹងមិនញាប់ញ័រចំពោះរឿងណាដែលចូលមក

ខ្ទប់អារម្មណ៍ឡើយ។ តែបើយើងមិនជឿជាក់មិនគោរពខ្លួនឯងទេ​បណ្តោយខ្លួនឯងឲ្យជាប់ជំពាក់នឹងពាក្យទិទៀនរបស់

អ្នកដទៃវាក៏ស្មើនឹងយើងព្រមទទួលយករឿងដែលធ្វើឲ្យខ្លួន"តូចល្អិតចុះ"ដូច្នោះ។

កុំភ្លេចច្បាប់ធម្មជាតិដែលថា​"គ្មានអ្វីក្នុងលោកនេះដូចគ្នាឡើយ​គ្មានសត្វព្រាបមួយណាដែលដូចគ្នា​គ្មានផ្កាឈូករ័ត្នទង

មួយណាដែលដូចគ្នា​គ្មានគ្រាប់ស្រូវគ្រាប់ណាដែលដូចគ្នា​រឺសូម្បីតែក្រដាសមួយសន្លឹកៗដែលនៅក្នុងសៀវភៅកត់ត្រា

ដ៏ស្រស់ស្អាតរបស់យើង​ក៏គ្មានសន្លឹកណាដែលដូចគ្នាដែរ​ជឿចុះ។​ខ្ញុំធ្លាប់បានមើលកុនឯកសារដែលទាក់ទងនឹងរឿង

ការស៊ើបអង្កេតឃាតកម្ម​គេប្រើវិធីពិសោធន៍​DNA​ពីសសៃសក់​រឺពីចំណិតរបស់នៃរាង្គកាយដែលវាគ្រាន់តែជាចំណិត

តូចៗល្អិតតែប៉ុណ្ណោះ​ក៏អាចពិសោធន៍បានថានរណាជាឃាតករពិតប្រាកដ​បានន័យថាគ្រប់អណូនៃរាង្គកាយមនុស្ស

យើងអាចពិសោធន៍បានថាជានរណា​ហើយនឹងភាពមិនដូចគ្នា​ដូច្នេះជីវិតរបស់យើងក៏ដូចគ្នាអញ្ចឹងដែរ​"ជីវិតរបស់

យើងមិនដូចនរណា​ហើយក៏គ្មាននរណាក្នុងលោកនេះដែលដូចយើងដែរ!"។

ជីវិតរបស់អ្នកណា​អ្នកនោះរមែងមានល័ក្ខណ:ផ្ទាល់ខ្លួនគេ​គ្មានការចម្លងបែបនរណា​ហើយមិនចាំបាច់ដូចគ្នានោះទេ

គ្រប់គ្នាមានភាពជាឥស្សរ:របស់ខ្លួនឯង​គ្រប់គ្នាមានសមត្ថភាពរបស់ខ្លួនឯងដែលមិនដូចនរណា​គ្រប់គ្នាមានរបស់

ពិសេសដែលគ្មាននរណាដូច​គ្រប់គ្នាមានភាពជាខ្លួនរបស់ខ្លួនឯងតាមធម្មជាតិហ្នឹងឯង​"ទើបមិនចាំបាច់ត្រូវខ្វល់នឹង

គំនិត​រឺសម្តីអ្នកដទៃដែលនាំឲ្យសៅហ្មងចិត្តឡើយសូម្បីបន្តិច"។​កាលបើគិតដូច្នេះបាន​ក៏រមែងមិនទៅប្រៀបធៀបឲ្យ

ល្អក់ចិត្ត​មិនមានការប្រណាំងប្រជែងដណ្តើមមុខមាត់គ្នាឲ្យស្មុគស្មាញ​មិនមានការខំធ្វើខ្លួនឲ្យដូចអ្នកដទៃរហូតបាត់

ភាពជាខ្លួនឯង​ដែលនាំតែធ្វើឲ្យកើតភាពស្វិតស្រពាប់ស្រពោនក្នុងចិត្ត​តែចូររស់នៅក្នុងលោកបែបឲ្យលោកដឹងស្គាល់

ថា​ "យើងជានរណា"​ វាល្អជាជាង។

កាលបើយើងជាខ្លួនរបស់ខ្លួនឯង​ជីវិតក៏នឹងជារបស់យើងជានិរន្តរ៍។​យើងនឹង"ក្តាប់ពិភពលោក"​ក្តាប់"ជីវិតរបស់យើង

ដោយបាតដៃរបស់យើងផ្ទាល់ដើម្បីអនាគតរបស់យើងខ្លួនឯង​រឺនឹងព្រមឲ្យនរណាមក​"ក្តាប់អនាគតរបស់យើងទុកនៅ

ក្នុងដៃរបស់គេ"។

Comments »

No comments yet.

RSS feed for comments on this post.

Leave a comment



Anti-spam measure: please retype the above text into the box provided.

BACK HOME
SECRET