មិនខូចចិត្តនឹងអតីតថាវាជារឿងខុសឆ្គងតែឲ្យគិតថាជាការសិក្សា
"ការសិក្សាដែលល្អបំផុតក្នុងជីវិតគឺការសិក្សាពីរឿងខុសឆ្គងដែលកន្លងមក"។ ហេតុការណ៍ផ្សេងៗដែលកើតឡើង កន្លងមកក្នុងអតីតដែលធ្វើឲ្យយើងមិនមានសេចក្តីសុខនោះភាគច្រើនសុទ្ធតែកើតមកពីការគិតការជឿការប្រកាន់ ខ្ជាប់រៀងរហូតមក។ ខ្ញុំឃើញមិត្តភក្តិជាច្រើននាក់ដែលធ្លាប់ធ្វើខុសឆ្គងកន្លងមកមិនព្រមលះបង់ចោលកំហុសដែលដក់ជាប់នៅក្នុងចិត្ត នៅតែគិតធ្វើទុក្ខបុកមេ្នញបំផ្លាញខ្លួនឯងហើយនឹងប្រកាន់ខ្ជាប់ជាមួយបញ្ហាក្តីទុក្ខដើមៗរបស់ខ្លួននោះរហូត។មិត្តភក្តិ ខ្ញុំខូចចិត្តជាខ្លាំងដែលបាត់បង់មិត្តស្រីព្រោះខ្លួនឯងធ្វើខុសទៅរីករាយសប្បាយជាមួយស្រីថ្មីត្រឹមមួយខណ:កាលត្រូវ ចាប់បានថាចិត្តមិនស្មោះទៅដើរមានសហាយជាមួយស្រីផ្សេងលុះចង់ត្រឡប់មកស្រឡាញ់ស្រីដើមវិញក៏យឺតពេល ទៅហើយបច្ចុប្បន្ននេះក៏នៅកើតទុក្ខខូចចិត្តព្រោះតែចិត្តមិនត្រង់ត្រឹមតែមួយដងធ្វើឲ្យខូចចិត្តសោកសៅរហូតមកដល់ សព្វថ្ងៃនេះ។សួរថាមិត្តរបស់ខ្ញុំធ្វើខុសឬក៏អត់ចម្លើយក៏គឺខុសពិតប្រាកដណាស់ដែលជ្រុលទៅធ្វើមិនស្មោះត្រង់ជាមួយ ខាងស្រីមុនសួរថាហើយហេតុអ្វីក៏មិនព្រមបំភ្លេចរឿងអតីតចោលឲ្យអស់ទៅសោកសៅខូចចិត្តធ្វើអ្វីចម្លើយក៏គឺ "ហ្នឹង បានថា..!"។ អតីតវាបានកន្លងហួសទៅហើយកំហុសដែលធ្លាប់បានធ្វើក៏កន្លងហួសអស់ទៅហើយដែររឿងដែលបាន កើតឡើងហើយនឹងផលដែលទទួលបានពីទង្វើក្នុងថ្ងៃនោះ…ក៏បានកន្លងហួសអស់ទៅហើយដែរ។ សូម្បីខ្លួនយើងនៅក្នុងបច្ចុប្បន្នថ្ងៃនេះតែចិត្តវិញ្ញាណអារម្មណ៍នឹកគិតនៅវិលវល់តែជាមួយនឹងថ្ងៃចាស់ៗក្នុងអតីតកាល ដូច្នេះតើយើងនឹងមានសេចក្តីសុខជាមួយថ្ងៃបច្ចុប្បន្នដូចម្តេចទៅ!។កាលបើមិត្តខ្ញុំមិនព្រមក្រវាត់ចោលកំហុសឆ្គងចាស់ៗ ចោលឲ្យអស់យ៉ាងនេះថ្ងៃនេះមិត្តខ្ញុំក៏នៅកើតទុក្ខសោកសៅដូចដើមទុក្ខបែបមិនដឹងថានឹងដោះស្រាយបញ្ហាដូចម្តេចទុក្ខ បែបសាំៗដដែលៗមុខគួរឲ្យវេទនា។ ទោះបីអតីតជាតួកំណត់បច្ចុប្បន្នហើយបច្ចុប្បន្នជាតួកំណត់អនាគតក៏ពិតមែនហើយតែកាលបើបានធ្វើខុសឆ្គងមកហើយ ក៏បណ្តោយឲ្យវាកន្លងហួសទៅគិតជាថ្មីថាជាការសិក្សាស្រាវជ្រាវរកបទពិសោធវិញវាប្រសើរជាជាង។អ្វីដែលយើងធ្វើខុស ជាមួយអ្នកដទៃក៏សូមទោសគេទៅហើយកែខ្លួនជាថ្មីអ្វីដែលធ្វើខុសឆ្គងទៅហើយមិនថាជារឿងរៀនរឿងស្នេហាក៏ឲ្យវាកន្លង ហួសទៅចាប់សាជាថ្មីជាមួយនឹងការរៀនដោយតាំងចិត្តអានសៀវភៅប្រលងឲ្យធ្ងន់ជាងមុនឬចាប់ផ្តើមជាមួយរឿងស្នេហា ថ្មី(ដែលអាចល្អជាងមុន)វាប្រសើរជាជាង។ កុំមើលងាយជាន់ឈ្លីជីវិតខ្លួនឯងឡើយអារម្មណ៍ប្រកាន់ខ្ជាប់ថា"អញធ្វើខុសអញអាក្រក់"ឬអារម្មណ៍ដែលថា "អញល្អមិន គ្រប់គ្រាន់"ពីហេតុការណ៍ចាស់ៗក្នុងអតីតកាលនោះបើយើងមិនគិតលះបង់វាចោលឲ្យអស់ទេវានឹងសង្កត់ជិះជាន់ ជីវិត របស់យើងរហូតទៅ។ ចូរត្រឡប់បែរមកមើលខ្លួនយើងថាវាគួរឲ្យសង្វេគប៉ុណ្ណាដែលនៅច្រមូកច្រមុលនៅក្នុងអណ្តូងនៃក្តីសោកសៅសូវយើង ប្រវាឡើងចាកចេញពីបឹងភក់នៃអតីតហើយផ្លាស់វិធីគិតជាថ្មីឲ្យគិតថាជាការសិក្សាបទពិសោតវិញវាប្រសើរជាង។ ប្រាប់ ជាមួយខ្លួនឯងថា"យើងនឹងជាមនុស្សថ្មីហើយយើងបានសិក្សាអ្វីៗមកបានច្រើនល្មមដើម្បីជាមនុស្សពូកែហើយនឹងជា មនុស្សល្អជាងដើមបាន"។ គិតជាថ្មីថាយ៉ាងហោចណាស់រឿងដែលធ្លាប់បានកើតឡើងចំពោះខ្លួនឯងនោះធ្វើឲ្យបានសក្សាដឹងថាអ្វីដែលវាជារឿង មិនល្អបានសិក្សាដឹងថាវាផ្សេងគ្នាជាមួយនឹងរឿងដែលល្អដូចម្តេចខ្លះ។ហើយគួរគិតជាថ្មីថាយ៉ាងហោចណាស់យើងរស់ រួចខ្លួនរហូតមកដល់សព្វថ្ងៃនេះទោះបីវាមានការរងរបួសខ្លះក៏ដោយតែវាក៏ប្រសើរជាងមានរបួសស្នាមច្រើនជាងនេះ។ បំភ្លេចចោលឲ្យអស់ហើយចាប់ផ្តើមជាមួយនឹងជាវិតថ្មីស្រស់ស្អាតជាងមុន។ ព្រោះអនាគតដែលវែងឆ្ងាយត្រូវបានកំណត់ ពីបច្ចុប្បន្នបើនៅប្រកាន់ខ្ជាប់ជាមួយកំហុសក្នុងអតីតកាលទៀត ក៏ហាក់ដូចជាឲ្យអតីតដែលខុសឆ្គងមកកំណត់បច្ចុប្បន្ន អញ្ចឹងដែរ បើសិនជាដូច្នេះមែនអនាគតនឹងសល់អ្វីទៀតទៅ!។