មិនវិតក្កកង្វល់ហួសហេតុ
រឿងអាក្រក់ៗក្នុងជីវិតទីបំផុតវាក៏នឹងកន្លងហួសទៅ។រឿងដែលធ្វើឲ្យយើងកើតទុក្ខស្មុគស្មាញក្នុងចិត្តភាគច្រើនតែង កើតចេញពីក្តីវិតក្កកង្វល់។ដើមហេតុដែលធ្វើមិនឲ្យមានក្តីសុខហើយរស់នៅយ៉ាងកើតទុក្ខស្មុគស្មាញចិត្តនេះគឺការវិតក្ក
កង្វល់ជាមួយនឹងរឿងដែលមិនទាន់កើតឡើងគ្រប់ពេលវេលា។ ខ្ញុំចង់ឲ្យអត្ថន័យរបស់ពាក្យថា"វិតក្ក" គឺការគិតនឹក
ជាទុក្ខគិតខ្លាចក្រែងមុនកើតហេតុកាណ៍នោះៗដូចជាខ្លាចក្រែងទៅដល់បន្ទប់ប្រឡងមិនទាន់ពេលវេលាជាដើម។
ចំណែកពាក្យថា"កង្វល់"បានដល់ភាពមិនសប្បាយចិត្តព្រោះតែគិតខ្លាចជាមុនមានសំនួនខ្មែរយើង
ថា"តឹងមុនទាញ"ដូចជាខ្លាចថាខ្លួនឯងនឹងធ្វើវិញ្ញាសាប្រឡងមិនបានល្អជាដើម។
ក្តីវិតក្កហើយនឹងការកង្វល់ទើបជាភាវ:របស់ចិត្តដែលគិតវិលទៅវិលមកសាំហើយសាំទៀតដដែលៗមិនចេះចប់
វិលវង់នៅជាមួយអតីតបច្ចុប្បន្នហើយនឹងអនាគតក្នុងរឿងផ្សេងៗមិនថាការរៀនសូត្ររឿងការងារក្តីព្រាត់ប្រាស់
ការឈឹចាប់គ្រុនរងារហើយសូម្បីនឹងរឿងស្នេហា។ តាមការពិតផលការវិច័យរបស់អ្នកចិត្តវិទ្យាបានសរុបទុកថា
ជាង40%របស់រឿងដែលវិតក្កឬកង្វល់នោះច្រើនមិនដែលកើតមានឡើយ30%ជារឿងដែលធ្លាប់កើតមានហើយ12%
ជាការវិតក្កកង្វល់ជាមួយនឹងសុខភាពដែលគ្មានអ្វីអះអាងហើយនឹងការខ្លាចទៅខ្លួនឯង12%ទៀតជារឿងរបស់អារម្មណ៍
ដែលស្មុគស្មាញបន្តិចបន្តួចដែលនៅសល់ពិតប្រាកដនោះមានត្រឹម8%ប៉ុណ្ណោះដែលមានផលចំពោះជីវិតដែលយើង
គិតកង្វល់នោះ។
ដូច្េនះបានន័យថា92%នៃហេតុការណ៍ដែលកើតឡើងហើយធ្វើឲ្យវិតក្កកង្វល់នោះមិនមានផលប៉ះពាល់ដល់ជីវិតយើង
ឡើយធ្វើឲ្យខូចឋាមពលខូចពេលវេលានិងខូចអារម្មណ៍ទទេៗ។ ខ្ញុំសូមលើកតួយ៉ាងក្នុងរឿងវិតក្កកង្វល់នេះដើម្បីឲ្យ
ឃើញជារូបធម៌ដូច្នេះ-ក្តីវិតក្កនិងក្តីកង្វល់នេះប្រៀបដូចការបញ្ឆេះរថយន្តចោលក្នុងរោងរថយន្តពីពេលល្ងាចលុះភ្ញាក់
ឡើងពេលព្រឹករថយន្តក៏នៅនឹងកន្លែងដើមមិនទៅដល់ណាឡើយតែក្នុងរោងរថយន្តពេញទៅដោយផ្សែងហើយនឹង
ចំហាយពុលខូចទាំងសុខភាពហើយនឹងអស់ប្រេងសាំងដោយឥតប្រយោជន៍ដូចសំនួនបរទេសពោលថាះ-
"Worrying is like a rocking chair, it gives you something to do but it doesn’t
get you anywhere."គេប្រៀបក្តីវិតក្កកង្វល់ដូចជាកៅអីយោគវាជួយឲ្យយើងមានអ្វីម្យ៉ាងធ្វើតែវាមិនបាន
ជួយឲ្យយើងទៅដល់ទីណាឆ្ងាយឡើយ។
សរុបសេចក្តីមកក្តីវិតក្កហើយនឹងការកង្វល់ចិត្តនេះមានតែខូចខាតគឺខូចអារម្មណ៍ខាតពេលវេលាដោយឥតប្រយោជន៍
ទោះបីមានរឿងឲ្យយើងធ្វើក៏ដោយតែវាមិនបានធ្វើឲ្យជីវិតនេះប្រសើរឡើងឡើយមានតែធ្វើឲ្យជីវិតរឹតធ្លាក់ដុនដាប
ថែមទៀតធ្វើឲ្យខូចកំលាំងកាយនិងកំលាំងចិត្តក្នុងការប្រកបការងារ។ ប្រសិនបើឈប់វិតក្កកង្វល់បានពេលដេកក៏លក់
ស្រួលគំនិតក៏ភ្លឺថ្លាស្រស់បស់រាង្គកាយក៏ក្រឆាប់ក្រឆេងរហ័សរហួនជីវិតពេលព្រឹកព្រលឹមក៏ស្រស់ថ្លាផងដែរដើម្បីបន្ថែម
ភាពស្រស់បស់មានជីវិតជីវ៉ាឲ្យដល់ជីវិតយើងត្រូវកាត់បន្ថយការវិតក្កកង្វល់តាំងពីពេលនេះឲ្យហើយទៅ។