ការសុភាពទន់ភ្លន់
"កាន់តែរៀនកានតែមានអារម្មណ៍ថាខ្លួនល្ងង់ខ្លៅ ចាត់ទុកថាដើរមកត្រូវផ្លូវហើយ កាន់តែរៀនកាន់តែសុភាពទន់ភ្លន់ ចាត់
ទុកថាប្រសព្វផលសម្រេច"។ ពិភពលោកយើងនេះមិនមែនជាផ្កាយនព្វគ្រោះដែលទំនេរទទេនោះទេ តែប្រកបដោយមនុស្សម្នានិងរឿងរ៉ាវជាច្រើន។ គិតប្រសព្វផលសម្រេច ត្រូវចេះធ្វើរឿងរ៉ាវ ត្រូវចេះបដិសម្ព័ន្ធជាមួយមនុស្សម្នាបើប្រាស
ចាកការយល់បទដ្ឋានក្នុងការដំណើរជីវិតសូម្បីមានចំណេះដឹងដើម្បីប្រកបអាជីពច្រើនប៉ុណ្ណា ក៏មិនអាចប្រសព្វផល
សម្រេចអស់កាលជាអង្វែងមិនអាចស្វែងរកភាពស្ងប់សុខខាងផ្លូវចិត្តបាន។ ចំណេះដឹងដើម្បីប្រកបអាជីពនោះ កាន់តែ
រៀនជ្រៅចុះទៅកាន់តែចង្អៀតទៅគ្រប់ខណះសិក្សាកាន់តែច្រើនឡើងកាន់តែថយឆ្ងាយពីសភាពពិតរបស់ជីវិត ត្រឡប់
ក្លាយទៅជាការប្រកាន់ខ្ជាប់ក្នុងអត្តារបស់ខ្លួនព្រមដាក់ឃាំងចិត្តរគំនិតបស់ខ្លួនឲ្យនៅក្នុងទីដែលចង្អៀតចង្អល់។ ការចេះ
ដឹងការយល់ក្នុងជីវិតត្រឡប់ជាផ្ទុយគ្នា រឹតសិក្សាស្វែងរករឹតធ្វើឲ្យយើងឃើញថាពិភពលោកនេះល្វឹងល្វើយធំធេង ខ្លួន
យើងតូចទៀបតិចល្អិតប៉ុណ្ណោះ។ រឹតសិក្សារឹតធ្វើឲ្យយើងដាក់ខ្លួនប្រាណ ព្រមនាំខ្លួនទៅនៅជាមួយភាពធម្មតាសាមញ្ញ
ក្លាយជាមនុស្សសុភាពទន់ភ្លន់ដាក់ខ្លួន។ មាត្រាវាត់ភាពចម្រើនរុងរឿងឈានមុខតាមសតិបញ្ញារបស់លោកខាងលិចក៏
គឺ"ភាពទន់"។ មនុស្សយើងកាលបើបានចម្រើនឈានមុខ រមែងចេះបន្ទាបបន្ទន់កែប្រែខ្លួនតាមស្ថានការណ៍មិនប្រកាន់
ខ្ជាប់ច្បាប់ទម្លាប់រឹងស្តូក។ ភាពរឹងជារឹសគល់របស់ភាពទន់ ភាពទន់គឺការអភិវឌ្ឍន៍របស់ភាពរឹង រឹសឈើត្រូវតែរឹងមាំ ទើប
ទប់ទល់ដើមឈើឲ្យឈរនឹងបាន ព្រោះរឹងមាំទើបត្រូវនៅទីទាប។ ចុងឈើត្រូវទន់ ទើបមិនត្រូវបំផ្លាញឲ្យបាក់បែកដោយ
ខ្យល់ ព្រោះចេះបន្ទន់ទើបបាននៅទីខ្ពស់។ សព្វវត្ថុទាំងពួងក្នុងលោកនេះសុទ្ធតែសម្ព័ន្ធប្រៀបធៀបគ្នាទៅវិញទៅមក
របស់ធ្ងន់តែងលិចចុះទៅកាន់ទីទាបរបស់ស្រាលតែងអណ្តែតឡើងកាន់ទីខ្ពស់ ភាពរឹងទទឹងតែងត្រូវគេឆ្កឹះឆ្កៀលកាច់
បំផ្លាញ ភាពទន់ភ្លន់តែងអាចរក្សាខ្លួនឯងបាន។ ស្តេចភ្នំទោះបីខ្ពង់ខ្ពស់ប៉ុណ្ណា ពពកនៅអាចហោះហើរកន្លងហួសទៅ
បាន មហិច្ឆតារឹងរូសតែងត្រូវស្ពាយភារះធ្ងន់ សុភាពទន់ភ្លន់តែងប្រសព្វផលសម្រេច។